ពុកម៉ែបងប្អូន និងមហាជន ទូទៅ មិនតិចនាក់ទេ ច្បាស់ជាស្គាល់ ជាក់ជាមិនខាន អ្នកឧកញ៉ា ហុង ពីវ នោះ ដែលជា អគ្គនាយកក្រុមហ៊ុន ពិភពថ្មីគ្រុប និងជាម្ចាស់បុរីពិភពថ្មី ព្រមទំាង ជាម្ចាស់ គ្រឹះស្ថានហិរញ្ញវត្ថុពិភពថ្មី ផងដែរ។
អ្នកឧកញ៉ា មិនត្រឹមតែ ជោគជ័យខ្លាំង ក្នុងមុខជំនួញប៉ុណ្ណោះទេ ថែមទំាងទទួលបានការពេញចិត្ត និងគាំទ្រយ៉ាងច្រើន ពីសំណាក់ ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេសផងដែរ តាមរយៈទង្វើរ សប្បុរសធម៌ របស់លោក ដែលបានចូលរួមសំណែកជាថវិកា ជាហូរហែ មិនដែលដាច់ឡើយ ក្នុងកិច្ចការសង្គម។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ គេឃើញ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បានជួប អ្នកឧកញ៉ា ហុង ពីវ បាត់ ថែមទំាងបានថតរូបជាមួយគ្នាទៀត មើលទៅ ពិតពោរពេញ ដោយស្នាមញញឹម និងភាពស្និតស្នាល ខ្លាំងណាស់ ដូចគ្រួសារតែមួយអ៊ីចឹង។ លោក ព្រាប សុវត្ថិ បានភ្ជាប់សារខ្លីមួយ ទំាងក្តីរំភើបថា “រូបភាពបញ្ជាក់ពីចិត្ត”។
ឆ្លៀតក្នុងឱកាស ដ៏ពិសេសនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានថតរូបជាមួយ អ្នកឧកញ៉ា ហុង ពីវ ផងដែរ រួចឆ្លៀត បង្ហាញអារម្មណ៍ បែបនេះចេញមកថា “ពេលវេលាអនុស្សាវរីយ៍ ជាមួយ លោកពូ”។ នៅមិនទាន់អស់ទេ ក្នុងពេលវេលា ដ៏កម្រមួយនេះ ក៏មានវត្តមាន តារាចម្រៀង ខេម, លោក ហេង ឡុង រួមនិងបុគ្គលល្បីៗជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់ មានមុខនៅទីនោះផងដែរ។
ក្រោយឃើញរូបភាព ទំាងនេះរួច អ្នកប្រើប្រាស់ នៅក្នុងហ្វេសប៊ុកជាច្រើន សម្តែងអារម្មណ៍ ទំាងនេះ ចេញមកថា ៖ សុទ្ធតែអាយដលគីឡូធ្ងន់, សុទ្ធតែឧកញ៉ា, ឡូយពូ, សង្ហារណាស់បងប្រុស, សង្ហាណាស់ អ្នកឧកញ៉ា។
តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖