ពុកម៉ែ បងប្អូន ក៏ដូចជា មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាកំប្លែង លោក ចែម ចាន់ដារ៉ា ហៅ នាយ ពាក់ មី នោះ។ នាយ ពាក់មី មានប្រវត្តិកំសត់ខ្លាំងណាស់ ដែលធ្លាប់ធ្វើការងារ ជាកម្មករសំណង់ ហើយក៏មានវាសនា ទទួលបានជ័យលាភី ក្នុង ប្រឡងកំប្លែង នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៩ របស់ ស្ថានីយទូរទស្សន៍ ស៊ីធីអិន។
លុះមកដល់ ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២១ ដែលទើបកន្លងផុតទៅថ្មីៗនេះ ហ្វេនៗ ក៏ដូចជាមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញ តារាកំប្លែងដ៏ល្បី គឺ នាយ ពាក់មី បានសម្រេចចិត្តធ្វើពិធី ក្រុងពាលី សង់ផ្ទះថ្មី ជូនឪពុកម្តាយក្មេក របស់ខ្លួន។
នាយ ពាក់ មី បានបញ្ជាក់ខ្លី ថា “នេះហើយ ឪក្មេក ម៉ែក្មេក ខ្ញុំ ថ្ងៃនេះជាថ្ងៃក្រុងពាលី សង់ផ្ទះថ្មី ជូនឪពុកម្តាយក្មេក ឪពុកម្តាយបង្កើតបានធ្វើជូនគាត់ហើយ ជូនបុណ្យកុសល ផងបងប្អូន ថ្ងៃ 4 . 6 . 2021″។
ខានឃើញមួយរយៈសោះ ទីបំផុត ផ្ទះថ្មី ដែលនាយ ពាក់មី បានធ្វើជូន ឪពុកម្តាយក្មេក ធ្វើជិតរួចបាត់ មើលទៅខាងក្រៅ និងខាងក្នុង ស្អាតប្លែកភ្នែក និងទាក់ទាញខ្លាំងណាស់ សូម្បីតែ ហ្វេនៗ ដែលបានឃើញហើយ ក៏ទប់ចិត្តមិនជាប់ដែរ ដល់ថ្នាក់ នាំគ្នានិយាយត្រង់ៗថា
ស្អាតម្ល៉េះ, ផ្ទះស្អាត, ពិតជាស្អាតមែនបង, Style ជ្រុងស្អាត, ផ្ទះធ្វើជូនម្ដាយក្មេកស្អាត បង, សូមសរសើរបង ធ្វើរចនាម៉ូតផ្ទះស្អាតណាស់, ពេលណាឡើងផ្ទះបង?។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ចំពោះ នាយ ពាក់មី ដែលបានធ្វើផ្ទះជូន ឪពុកម្តាយក្មេកបានយ៉ាងស្អាតបែបនេះ។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅមើលទិដ្ឋភាពខាងក្នុង និងក្រៅ ផ្ទះថ្មីនេះ ទំាងអស់គ្នា ថាពិតជាស្អាតដូចគេគ្រប់គ្នា និយាយមែន ឬក៏អត់នោះ ៖