មហាជន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាក់ជាមិនខាន ដែលជាអ្នកជំនួញវ័យក្មេង កំពុងលេចធ្លោខ្លាំងនៅក្នុងសង្គម។ ក្រៅពីមុខជំនួញជាច្រើន ដែលកំពុងជោគជ័យនេះ អ្នកឧកញ៉ា ចូលចិត្តប្រើជីវិតសាមញ្ញណាស់ របស់ខ្លួន មានដូចជាស្ទួចត្រី ញុំាបាយក្បែរមាត់ទឹក និងឆ្លៀតពេលជិះម៉ូតូកម្សាន្ត តាមទីកន្លែងជិតឆ្ងាយថែមទៀត ពិសេស ថែមទំាងបានចូលរួមក្នុងកិច្ចការសង្គម ជាញឹកញាប់មិនដែលដាច់ថែមទៀតផង។
បច្ចុប្បន្ន អ្នកឧកញ៉ា និងភរិយា កំពុងសាងក្តីសុខ ក្នុងគ្រួសារតូចមួយរបស់ខ្លួន ជាមួយកូនប្រុសស្រី ទំាង៣ មើលទៅពិតជា ពោរពេញភាពកក់ក្តៅ និងមានសុភមង្គល ខ្លាំងណាស់។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា បានធ្វើឲ្យ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលសារជាថ្មី ពេលបានទៅចូលរួម ពិធីមង្គលការ ប្អូនស្រី របស់ ឧកញ៉ា អុឹង គីមហុង ហើយឆ្លៀតចងដៃ នូវកាដូដ៏សែនធំ ញាក់សាច់ មួយនេះទៀត។
ឧកញ៉ា អុឹង គីមហុង ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា រួចភ្ជាប់សារខ្លីមួយ ទំាងក្តីរំភើបថា “អរគុណ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ជូនចំណងដៃ មង្គលការ ប្អូនស្រី ផ្ទះវីឡា១ខ្នង នៅផ្លូវជាតិ៦A និងថវិកា មួយចំនួនទៀត (ឧកញ៉ាគួរឱ្យស្រឡាញ់)”។
ក្រោយឃើញបែបនេះ គ្រប់គ្នាសម្តែងក្តីរំភើបជំនួស គូស្វាមីភរិយា ហើយក៏មានអ្នកខ្លះទៀត បានចូល comment ថា ៖ Very nice, ច្រើនបង, Congratulations។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖