សូមបញ្ជាក់ឡើងវិញបន្តិច ផងដែរថា កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅ តារាចម្រៀង ប្រចាំផលិតកម្ម រស្មីហង្សមាស សួស វីសា បានសម្រាលកូនស្រី ដ៏ស្រស់ស្អាតម្នាក់ ដោយជោគជ័យ ទំាងម្តាយ និងកូន មានសុខភាពល្អ ខ្លាំងណាស់ មានឈ្មោះ ថង សាម៉ូលីណា ហៅ Jenny ពិសេសមានមុខមាត់ គួរឲ្យស្រឡាញ់ខ្លាំងណាស់។
ទោះបីជា រវល់ក្នុងការងារខ្លាំងប៉ុណ្ណា ក៏ដោយ ក៏តារាស្រីរូបនេះ និងលោក ថមមី ហៅ កាប៉ាកឡាក តែងតែនាំកូនស្រី ទៅលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅពិតជាពោរពេញដោយក្តីសុខ និងសុភមង្គល ខ្លាំងណាស់។
ជាក់ស្តែង កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ សួស វីសា និងស្វាមី បាននាំកូនស្រី សំណព្វចិត្ត ទៅលំហែកាយ ដល់ទឹកដីអង្គរ ខេត្តសៀមរាបបាត់ មើលទៅសប្បាយខ្លាំងណាស់។
លុះដល់ព្រឹក ថ្ងៃទី ១១ ខែមីនា នាឆ្នាំដដែល សួស វីសា បានបង្ហោះរូបភាពស្អាតៗជាច្រើនសន្លឹកទៀតហើយ ក្នុងឈុតពណ៌ក្រហមតែម្តង មើលទៅស្រស់ស្រាយ និងស្អាតទាក់ភ្នែកខ្លាំងណាស់។ វីសា បានភ្ជាប់សារខ្លីមួយថា “ព្រឹកនេះសុំក្រហមម្តង បីនាក់ម៉ែឪកូន បានដើរលេង ញញឹមខ្ជឹប បើម៉ាក់ៗវិញ មានរបស់ញុំាជាប់ដៃជានិច្ច”។
លោក ថមមី បន្ថែមថា “អរគុណពេលវេលា ដែលបណ្តាលអោយអូន និងកូន ចូលក្នុងជីវិតបង បងមានក្តីសុខ សុភមង្គលណាស់ សំខាន់បានកូនក្រមុំមួយ ស្រលាញ់ប៉ាៗ ដល់ហើយ”។
ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ ឃើញអូន ជេននី ក្នាញ់ពេក ម្នាក់ៗចូល comment ថា ៖ និយាយមែន អូនជេននីស្អាតៗ ពេកហ្មង, កូនខ្យូតសាឡប់, មើលអ្នកកណ្តាលនោះ, គ្រាន់តែឃើញហើយក៏មានក្ដីសុខដែរ, ជេននី cute ណាស់ បង។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពស្អាតៗ ខាងក្រោមនេះ ទំាងអស់គ្នា ៖