សូមរំលឹកឡើងវិញបន្តិចផងដែរថា លោក ព្រាប សុវត្ថិ គឺជា កំពូលតារាចម្រៀង ដ៏ល្បីឈ្មោះម្នាក់ កំពុងជ្រកក្រោមផលិតកម្មដ៏ធំមួយ គឺ Galaxy Navatra ហើយ មកទល់ពេលនេះ បទជាច្រើនរបស់លោក នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែល និងឃើញមានហ្វេនៗ ក៏ដូចជាជាអ្នកចម្រៀង មិនតិចនាក់ទេ យកទៅច្រៀងលេងកម្សាន្តតាមកន្លែងផ្សេងៗ មិនដែលដាច់ឡើយ ជាពិសេសបទនោសញ្ចេតនាតែម្តង។
លោក និងភរិយា ឡុង ស្រីមុំ បានរៀបការកាលពី ឆ្នាំ ១៩៩៧ នៅទីក្រុងភ្នំពេញ ហើយពេលនេះ លោកកំពុងសាងក្តីសុខ ជាមួយភរិយា និងកូនប្រុសទំាង ៣ នាក់ ឈ្មោះ សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ និងនាំគ្នាដើរកម្សាន្តតាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅពិតជា ពោរពេញដោយភាពកក់ក្តៅ ខ្លាំងណាស់។
ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២២ គេឃើញ តារាល្បីៗជាច្រើនរូប បានមកចូលរួម ក្នុងពិធីមង្គលការប្អូនស្រីជីដូនមួយ របស់លោក ដោយម្នាក់ៗធ្វើការតុបតែងខ្លួនស្អាតៗខ្លាំងណាស់ មានដូចជា៖
តារាចម្រៀងវ័យ ក្មេងស្រស់ កញ្ញា រ៉េត ស៊ូហ្សាណា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រ និងភរិយា, តារាចម្រៀង ខេម, តារាចម្រៀង តន់ ចន្ទសីម៉ា, តារាកំប្លែង នាយ ក្រឹម, ស្រីលាភ, Jimmy Meng. លោក ហេង ឡុង, តារាសម្តែង សារ៉ាយ សក្ខណា និងស្វាមី, លោក យឹម តាស្រង់, តារាចម្រៀងប្រុស ខាន់ ជេមស៌ រួមនិង តារាល្បីៗ ជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។
ក្នុងនោះ គេឃើញ ភរិយា នាយ ក្រឹម គឺ ស្រីលាភ បានបញ្ជាក់ប្រាប់ឲ្យដឹងថា “ចូលរួមពិធីមង្គលការ ប្អូនជីដូនមួយ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និងបងស្រីមុំ ផ្តល់កិត្តិយស ចូលរួម អ្នកឧញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ និងលោកប្រធានសមាគម៍សិល្បៈ បង ហេងឡុង និងបងប្អូន សិល្បៈយើង បែកគ្នាយូរ រំលឹកអនុស្សាវរីយ៍ ចាស់ៗ សប្បាយ”។
ចំណែកព្រឹកម៉ិញនេះ នាថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២២ ក្រោយឃើញមានភ្ញៀវផ្តល់កិត្តិយស មកចូលរួមទំាងស្នាមញញឹម និងជុំគ្នាបែបនេះ ស្រាប់តែ លោក ព្រាប សុវត្ថិ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក រួចទំលាយអារម្មណ៍ចេញមកថា “អរគុណសំរាប់ការឆ្លៀតពេល ផ្តល់នូវក្តីស្រលាញ់សំរាប់ខ្ញុំ”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖