លោក ព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀង ដ៏ល្បីឈ្មោះម្នាក់ មកទល់ពេលនេះ ហើយបទជាច្រើនរបស់លោក នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែល និងឃើញមានហ្វេនៗ ក៏ដូចជាជាអ្នកចម្រៀង មិនតិចនាក់ទេ យកទៅច្រៀងលេងកម្សាន្តតាមកន្លែងផ្សេងៗ មិនដែលដាច់ឡើយ ជាពិសេសបទនោសញ្ចេតនាតែម្តង ហើយបច្ចុប្បន្ន តារាប្រុសរូបរាងសង្ហាម្នាក់នេះ កំពុងជ្រកក្រោមផលិតកម្ម Galaxy Navatra។
លោកបានរៀបការ ជាមួយនារីដ៏ស្រស់សោភាម្នាក់ ឈ្មោះ ឡុង ស្រីមុំ តាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ នៅទីក្រុងភ្នំពេញ ហើយពេលនេះ លោកកំពុងសាងក្តីសុខ ជាមួយភរិយា និងកូនប្រុសទំាង ៣ នាក់ ឈ្មោះ សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ និងនាំគ្នាដើរកម្សាន្តតាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅពិតជា ពោរពេញដោយភាពកក់ក្តៅ ខ្លាំងណាស់។
ស្រាប់តែមកដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២២ នេះ គេឃើញតារាចម្រៀងវ័យ ក្មេងស្រស់ម្នាក់ គឺ កញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក តែងខ្លួនយ៉ាងស្រស់ស្អាត និងបានថតជាមួយ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និង លោក សុវត្ថិ មុនីនាគ ក្នុងកម្មវិធីពិសេសមួយទៀត ដែលបានមកចូលរួមជាមួយអ្នកម្តាយ។
កញ្ញា រ៉េត ស៊ូហ្សាណា បានបញ្ជាក់បន្ថែមថា “ថ្ងៃនេះចូលរួមពិធីមង្គលការ ប្អូនស្រី លោកពូ ព្រាបសុវត្ថិ សូមជូនពរ បងស្រី និងស្វាមី មានសុភមង្គល និងស្រលាញ់គ្នាជារៀងរហូត”។
ក្នុងពិធីនេះ គេឃើញ បុគ្គល និងតារាល្បីៗជាច្រើនរូប លេចមុខក្នុងពិធីមង្គលការនេះផងដែរ មានដូចជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រ និងភរិយា, តារាចម្រៀង ខេម, តារាចម្រៀង តន់ ចន្ទសីម៉ា, តារាកំប្លែង នាយ ក្រឹម, ស្រីលាភ, Jimmy Meng. លោក ហេង ឡុង, តារាសម្តែង សារ៉ាយ សក្ខណា។
ឆ្លៀតក្នុងឱកាសដែលបានមកចូលរួម លោក ហេង ឡុង ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់ផងដែរថា “ចូលរួមអាពាហ៍ពិពាហ៍ ប្អូនរបស់បង ព្រាប សុវត្ថិ ជូនពរ គូស្វាមី ឲ្យមកជួបតែ សិរីសួស្ដីសុភមង្គល”។
តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពស្អាតៗខាងក្រោមនេះ ទំាងអស់គ្នា ៖