សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីពេលថ្មីៗនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្អូនស្រីម្នាក់ ឈ្មោះ យ៉ុង ស្រីនីត នៅភាគឦសាន ជាសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាដាក់ដាំ ខេត្តមណ្ឌលគិរី។
កុមារីវ័យ ១១ឆ្នាំ រូបនេះ ក៏បានធ្លាប់ប្រាប់ផងដែរថា ទៅនៅថ្ងៃអនាគត គាត់មានបំណងចង់ក្លាយជា គ្រូបង្រៀន និងតារាចម្រៀង។
លុះមកដល់ ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ គេឃើញ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយ យ៉ុង ស្រីនីត ដែលត្រូវជាកូនធម៌របស់លោក ដោយប្រាប់ថា ស្រីនីតកំពុងរៀនឆុងកាហ្វេនៅឯសួនកម្សាន្ត Jet’s Garden Park
និងបានខិតខំប្រឹងប្រែងសិក្សារ សិល្បះ និងបន្តរៀនមុខជំនាញខ្លះបន្ថែមទៀត ដើម្បីជាស្ពានទៅ ថ្ងៃអនាគត និងអាចជួយផ្គត់ផ្គង់គ្រួសារ នៅឯស្រុកកំណើតខេត្តមណ្ឌលគិរី។
ខានឃើញតែមួយរយៈសោះ ស្រីនីត ប្រែមុខមាត់ ស្អាតប្លែកខ្លាំងណាស់ ជាមួយស្តាយ៍តុបតែងខ្លួនដ៏ទាក់ទាញទៀតផង ដល់ថ្នាក់ ហ្វេនៗ ជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេស ស្តាយ៍ពាក់វែនតាហ្នឹងហ្មង។
ហើយក៏មានអ្នកខ្លះទៀត ចូល comment និយាយត្រង់ៗថា ៖ Cute sis, ស្អាតអូន, Beautiful, ស្អាតសាហាវ ពួកម៉ាក, ស្អាតខ្លាំងណាស់មិត្ត, ស្អាតខ្លាំងត្រង់ពាក់វែនតាហ្នឹងហ្មង។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលសម្រស់ ស្រីនីត កាលពីមុន និងពេលឥឡូវ ខុសគ្នាខ្លាំងបែបណានោះ សូមទស្សនាទំាងអស់គ្នា ៖