ទស្សនិកជន ភាគច្រើន ប្រហែលជានៅចាំច្បាស់ អតីតបេក្ខនារី កញ្ញា តន់ ចន្ទសីម៉ា ដែលធ្លាប់ចូលប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី 2 កាលពីឆ្នាំ ២០១៦។ កាលនោះ សីម៉ា មានអាយុត្រឹមតែ ១៧ឆ្នាំប៉ុណ្ណោះ មកពីខេត្តតាកែវ ព្រមទាំងបានលើកយកបទ “កុំបាច់ដេញអូនឲ្យស្រឡាញ់គេ” មកធ្វើការប្រកួត។
បើទោះជា អតីតបេក្ខនារី រូបនេះ មិនទទួលបានពានរង្វាន់ក៏ដោយ ក៏ប្រជាប្រិយរបស់ សីម៉ា នៅតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជន រហូតបានក្លាយខ្លួនជាអ្នកចម្រៀងអាជីព ក្នុងផលិតកម្ម Galaxy Navatra ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២១ កញ្ញា តន់ ចន្ទសីម៉ា បានទំលាយរូបភាព៣សន្លឹក កាលពីមុនល្បី និងពេលកំពុងល្បី រួចអមសារដ៏មានន័យថា
“ពេលខ្ញុំឃើញរូបខ្លួនឯង មានអារម្មណ៍ថាខ្ញុំដើរបានឆ្ងាយដែរហើយ ខ្ញុំអាចញញឹមមុខកាមេរ៉ាបាន គឺដើម្បីបំពេញក្ដីសុបិន ស្វែងរកអនាគតសមរម្យមួយ មិនចង់ចាញ់ឈ្នះអ្នកណាម្នាក់ទេ គឺចង់យកឈ្នះខ្លួនឯង។
ទោះខ្ញុំធ្លាប់បរាជ័យ តែខ្ញុំមិនចុះចាញ់នឹងជីវិតខ្លួនឯងទេ នៅពេលដែលរាងកាយខ្ញុំផ្ដល់អារម្មណ៍មកខ្ញុំថា ហត់ណាស់ហើយ តែខ្ញុំតែងតែឆ្លើយប្រាប់ខ្លួនឯងថា មិនទាន់ដល់គោលដៅមិនអាចសំរាកបានទេ។ តើបងប្អូនណាខ្លះដែរហត់ហើយ មិនហ៊ានសម្រាកបាន?”។
ឃើញបែបនេះ ហ្វេនៗ នាំគ្នា ចូល comment ព្រាតថា ៖ ល្អណាស់ប្អូនស្រី, មើលមិនចង់មិនស្គាល់រូបកាលពីមុន, ស្រឡាញ់បងពេញបេះដូង, ជូនពរជោគជ័យដូចបំណងប្អូន, ខ្ញុំស្គាល់បងសីម៉ា តាំងពីបងឯងសូត្រកំណាព្យ, ដុំពេជ្រដែលគេធ្លាប់បោះបង់ចោល, ខុសគ្នាឆ្ងាយណាស់ពីមុន មកដល់ឥឡូវ។
ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូ របស់ សីម៉ា កាលពីមុន និងពេលឥឡូវនេះ ទំាងអស់គ្នា ថាខុសប្លែកគ្នាឆ្ងាយប៉ុណ្ណា ៖