Breaking News

រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីមួយហៅថា ហោមពិធី និងបញ្ចុះថ្មព្រះភូមិ ក្នុងមង្គលស្តេចរាជសីហ៍ ប្រចាំក្រុងព្រះសីហនុ

នៅមុននេះបន្តិច នាថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុក លោក Huy Bunleng បានប្រាប់ឲ្យដឹងថា៖ “ក្រុងព្រះសីហនុ-រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីមួយហៅថា ហោមពិធី និងបញ្ចុះថ្មព្រះភូមិ ក្នុងមង្គលស្តេចរាជសីហ៍ ប្រចាំក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅរង្វង់មូលតោ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ និងលោកជំទាវ ឯកឧត្តមជាម ហុីមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញធ្វើជាអធិបតី ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ធ្វើពិធីនេះផ្ទាល់ ក្នុងនោះឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ពិធីនេញធ្វើឡើងតាមបែបព្រះពុទ្ធសាសនាផងនិងតាមបែបព្រហ្មមញ្ញសាសនាផង ដើម្បីបួងសួងសុំសេចក្តីសុខចម្រុងចម្រើន សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរ ជូនថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ វិនិយោគិនគ្រប់ជាតិសាសន៍ ព្រមទាំងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ នៅទូទាំងខេត្តព្រះសីហនុ បណ្តេញចេញនូវគ្រោះភ័យអន្តរាយ ព្រមទាំងនាំមកនូវការអភិវឌ្ឍន៍រីកចម្រើន។ នៅក្នុងពិធីមង្គលនេះ ក៏មានរៀបចំរាប់បាត្រប្រគេន ព្រះសង្ឃចំនួន៩៩ អង្គផងដែរ ។

សូមបញ្ជាក់ថា រូបសំណាកតោ២ គឺជាតំណាងអោយខេត្តព្រះសីហនុ ដែលកន្លងមកពលរដ្ឋមហាជនទុកជាទីសក្ការៈបូជាផង និងជាកន្លែងសម្រាប់ទេសចរណ៍ចូលទៅលេងកំសាន្តផងដែរ”៕

Check Also

ថៅកែហាងពេជ្រ៖ ខ្ញុំសុំយំបន្តិចបានទេ?? ថ្ងៃនេះខ្ញុំមានអារម្មណ៍ នឹកពួកគាត់ទាំងពីរណាស់ ខ្ញុំសោកស្តាយបំផុត ពេលដែលខ្ញុំមានអ្វីៗគ្រប់យ៉ាងតែ​ អ្នកទាំងពីរបាត់ពីលើលោកនេះ, កូនចង់ប្រាប់លោកទាំងពីរថា..

ប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ថៅកែហាងពេជ្រដ៏ស្រស់ស្អាតម្នាក់ មានឈ្មោះក្នុងហ្វេសប៊ុក Dana Try ដែលរូបគាត់ទើបបាន បានយកម៉ូតូ និងសម្ភារមួយចំនួនទៅប្រគល់ជូន អ្នកគ្រូម៉ៅ ដែលដើរកាត់វាលខ្សាច់ដ៏សែនក្តៅ ប្រហែល៥គីឡូម៉ែត្រ មកបង្រៀនសិស្សជារៀងរាល់ថ្ងៃ នោះ។ ស្រាប់តែថ្ងៃនេះ …

Leave a Reply

Your email address will not be published. Required fields are marked *