កាលពីយប់ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០១៩ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ កុមារា កុមារី ជាច្រើនដួង បានបញ្ចេញនូវសមត្ថភាព និងភាពអស្ចារ្យរៀងៗ ជាមួយទឹកដមសំនៀងពីរោះៗ ម្យ៉ាងម្នាក់ក្នុង កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេ ក្នុងយុគសម័យថ្មី Cambodian Idol Junior បានឈានដល់ វគ្គ Live Show Week 3 ហើយ។
ហើយកាន់តែពិសេសថែមទៀតនោះ ប្អូនៗទាំងអស់ ពិតជា មានការតុបតែអខ្លួនស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់ ដោយបង្កឲ្យបរិយាកាសក្នុងកម្មវិធីនេះ រឹតតែមានសោភ័ណភាពថែមទៀតផង។
ក្នុងចំណោម ប្អូនៗ កុមារទាំងអស់ គេក៏ចាប់អារម្មណ៍ទៅលើ កុមារីម្នាក់មានឈ្មោះថា ឈួន ស្រីណង ដែលបានលើកយកបទចម្រៀងមួយបទក្រោមចំណងជើងថា “វាលស្រែមួយរយ” មកធ្វើការប្រកួត។
ក្រោយពីស្តាប់ចប់ធ្វើឲ្យគេគ្រប់គ្នាកោតសរសើរពីទឹកដមសំនៀង ស្រីណង ពិសេសនោះមានសម្លេងដូចមនុស្សចាស់អញ្ចឹង កាន់តែស្តាប់ កាន់តែពីរោះរណ្តំ មួយវិញទៀត បានធ្វើឲ្យគណៈកម្មាការ សុខ ស្រីនាង ស្តាប់ឡើងព្រឺរោមតែម្តង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅស្តាប់ទាំងអស់គ្នា៕