ប្រិយមិត្តជាច្រើន ពិតជាបានជ្រាបច្បាស់ហើយមើលទៅ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសហើយ ដែលមានសុខភាពល្អទាំងម្តាយ និងកូន។
កាន់តែពិសេសជាងនេះទៅទៀតនោះ កូនប្រុស តារារូបនេះ ពិតជាមានមុខមាត់គួរឲ្យស្រឡាញ់ខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នាចង់ឃើញផ្ទាល់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះទេ អុឹង បញ្ញាបុត្រ មានថ្ពាល់ខួច កាត់ដូចឪពុកថែមទៀតផង។
ក្រោយពីមកដល់ប្រទេសកម្ពុជាវិញ នៅមុននេះបន្តិច នាថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៩ គេប្រទះឃើញតារារូបនេះ និងស្វាមី បានរៀបចំពិធីជប់លៀងចេញខែកូនប្រុសរបស់ខ្លួន មើលទៅពិតជាពោរពេញដោយសុភមង្គលខ្លាំងណាស់។ មួយវិញទៀត ទាំង ឱក សុគន្ធកញ្ញា និងស្វាមី ពិតជាមានអារម្មណ៍ប្លែក ដែលបានក្លាយជា ឪពុកម្តាយគេ។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕