អ្នកគាំទ្រតារាចម្រៀង ឱក សុគន្ធកញ្ញា ជាច្រើនពិតជាបានជ្រាបរួចមកហើយ ដោយតារារូបនេះទើបសម្រាលបានកូនប្រុសម្នាក់ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ នៅមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសថៃ។ ក្នុងនោះ គេក៏បានឃើញមានអ្នកទៅសួរសុខទុក្ខជាច្រើននាក់ផងដែរ ប្រកបដោយភាពស្និតស្នាល ដូចជាក្រុមគ្រួសារតែមួយអញ្ចឹង។
ក្រោយពីបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅមុននេះបន្តិច នាថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៩ គេក៏បានឃើញ តារាចម្រៀងក្នុងទ្រនំតែមួយ គឺលោក ខេមរៈ សិរីមន្ត និងក្រុមគ្រួសារបានទៅសួរសុខទុក្ខ ព្រមទាំងភ្ជាប់សារខ្លីមួយថា៖
“កាលអូនរាជិនី ទើបតែកើត ម៉ាក់មីងកញ្ញា មកលេងអូន ឥឡូវអូនបានមួយឆ្នាំហើយ ម៉ាក់មីងបានផ្ដល់កំណើតអោយប្អូនប្រុសឆលីបានមួយខែហើយ ថ្ងៃនេះអូនរាជិនីមកលេងម៉ាក់មីង និងប្អូនឆលីម្ដង ជូនពរម៉ាក់មីងនឹងប្អូនឆលីមានសុខភាពល្អប្រាជ្ញាវាងវៃនឹងជោគជយ័ក្នុងជីវិតណា”៕