នាថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៩ កន្លងផុតទៅថ្មីៗ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ Pisey Sann បានបង្ហោះរូបភាព នៃសកម្មភាពរបស់ក្មេងតូចៗមួយក្រុម ដោយទំនេរពីការសិក្សា បាននាំគ្នាជួយប្រមូលសំរាមតាមទីសាធារណៈ ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ស្ទើរមិនគួរឲ្យជឿសោះថាពួកគាត់នៅក្មេងៗមែន តែមានចិត្តស្រឡាញ់បរិស្ថានស្អាតបែបនេះ។ ក្នុងនោះ ម្ចាស់ហ្វេសប៊ុករូបនេះ ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់ផងដែរថា៖
“21/07/19 ស្រលាញ់បរិស្ថានស្អាត មោះៗជួយរេីសសំរាមជាមួយកូនៗនាងខ្ញុំណា! បរិស្ថានស្អាតផ្តេីមចេញពីខ្លួនឯង”។ មួយវិញទៀត ក្រោយពីឃើញទង្វើរដ៏ប្រពៃនេះហើយ បានធ្វើឲ្យបងប្អូនអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់បង្ហាញអារម្មណ៍ពេញចិត្តជាខ្លាំង ព្រមទាំងមានពាក្យសរសើរជាច្រើនទៀត។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាសកម្មភាពរបស់ពួកគាត់ទាំងអស់គ្នា៕