ប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ថៅកែហាងពេជ្រដ៏ស្រស់ស្អាតម្នាក់ មានឈ្មោះក្នុងហ្វេសប៊ុក Dana Try ដែលរូបគាត់ទើបបាន បានយកម៉ូតូ និងសម្ភារមួយចំនួនទៅប្រគល់ជូន អ្នកគ្រូម៉ៅ ដែលដើរកាត់វាលខ្សាច់ដ៏សែនក្តៅ ប្រហែល៥គីឡូម៉ែត្រ មកបង្រៀនសិស្សជារៀងរាល់ថ្ងៃ នោះ។
ស្រាប់តែថ្ងៃនេះ ថៅកែហាងពេជ្រ រូបនេះ បានបង្ហោះសារទាំងទឹកភ្នែកក្នុងហ្វេសប៊ុករបស់ខ្លួនថា៖ “ខ្ញុំសុំយំបន្តិចបានទេ? ថ្ងៃនេះខ្ញុំមានអារម្មណ៍នឹកពួកគាត់ទាំងពីរណាស់ (លោកឪពុកអ្នកម្តាយអេីយ) ខ្ញុំសោកស្តាយបំផុតពេលដែលខ្ញុំមានអ្វីៗគ្រប់យ៉ាងតែ អ្នកទាំងពីរបាត់ពីលេីលោកនេះ។
ពេលនេះកូនចង់ប្រាប់លោកទាំងពីរថា កូនអាចធ្វេីបានគ្រប់យ៉ាង ដូចកាលកូននៅតូចធ្លាប់និយាយទៅកាន់លោកទាំងពីរអញ្ចឹង (ថាប៉ា កូនចង់ក្លាយជាអ្នកជំនួញ កូនចង់លក់មាសពេជ្រ កូនចង់ក្លាយជាអ្នកចំរៀង កូនចង់ទៅលេងគ្រប់ប្រទេស កូនចង់បានអ្វីៗគ្រប់យ៉ាង កូនចង់ក្លាយជាអ្នកមាន) (តែកូនធ្វេីមិនទាន់បានចំណុចមួយ គឺមិនបាននាំលោកទាំងពីរដេីរលេងនិងញាំឆ្ងាញ់ៗឡេីយ) មេីលចុះលោកទាំងពីរស្អាតណាស់”៕